សេរីភាព


ជំពូកទី តម្លៃមនុស្ស (សច្ចធម៌ ព្រហ្មវិហារធម៌ ធម៌អហិង្សា ការអធ្យាស្រ័យ ការសន្តោសប្រណី សាមគ្គីភាព...)

មេរៀនទី                                     សេរីភាព
នៅពេលដែលតម្រូវការរបស់មនុស្សត្រូវបានគេគោរព នាំឲ្យគេមានសេរីភាពក្នុងការបញ្ចេញ សមត្ថភាពរបស់គេ ប្រកបដោយគំនិតច្នៃប្រឌិត និងធ្វើឲ្យសមត្ថភាពរបស់គេ កាន់តែរីកចម្រើន
.និយមន័យសេរីភាព        ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់ៗគ្នា តាមសេចក្តីប្រកាសអំពី សិទ្ធិមនុស្សនៅឆ្នាំ១៧៨៩ របស់ប្រទេសបារាំង បានឲ្យនិយមន័យសេរីភាពថា ជាអំណាច ឬសិទ្ធិក្នុង ការបំពេញសកម្មភាពអ្វីមួយ ដែលមិនធ្វើឲ្យខូចខាតដល់ប្រយោជន៍អ្នកដទៃ បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាច ដែលអាចធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់ ឯលោក កាល់ម៉ាក់ បានពោលថា សេរីភាពគឺជាការទទួលស្គាល់ ការគោរព និងការបំពេញដោយម្មត់ចត់នូវតួនាទី និងភារកិច្ច របស់ខ្លួន
          ដូចនេះ សេរីភាពគឺជាអំណាចក្នុងការធ្វើអ្វីបាន កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ តាមន័យនេះ សេរីភាព សម្គាល់បាននូវភាពធ្វើអ្វីៗបានតាមចិត្តដោយគ្មានការបង្ខិតបង្ខំ ទោះបីក្នុងគំនិតក្ដី ជំនឿក្ដី និងសកម្មភាពសព្វបែបយ៉ាងក្ដី អាចធ្វើបានតាមចិត្ត ឲ្យតែស្ថិតក្នុងក្របខ័ណ្ឌច្បាប់កំណត់    
.ទស្សនៈរបស់ទស្សនវិទូមួយចំនួន ស្ដីពីសេរីភាព
·       ហ្សង់ ហ្សាក់រូសូ(Jean Jacque Rausseau) មនុស្សខុសពីសត្វត្រង់មនុស្សមាន
សមត្ថភាព ក្នុងការជ្រើសរើសយកសកម្មភាពទាំងឡាយណាដែលគេអាចធ្វើបានមកអនុវត្ត
·       ដេ កាត (Descart) សេរីភាព គឺស្ថិតនៅត្រង់ការទទួលស្គាល់ការពិត ព្រោះជនគ្មាន​​សេរីភាព ពុំហានទទួលស្គាល់ការពិតទេ ឃើញអាក្រក់ថាល្អ ឃើញស ថាខ្មៅ
·       បួ ស៊ុយអេ     សេរីភាព ជាសិទ្ធិធ្វើអ្វីៗ ដែលច្បាប់អនុញ្ញាតឲ្យធ្វើ់
·       អាល់ ប៊ែកាមុស(Albert Camus)  សេរីភាព ជាការភ្ញាក់ខ្លួន ដោយដឹងថាជីវិតរបស់យើងទាំងអស់គ្នាសព្វថ្ងៃ គឺជាជីវិតឥតន័យ ហេតុនេះ យើងត្រូវធ្វើខ្លួនដើម្បីរកន័យពិតឲ្យជីវិតមានន័យ
·       ស្សង់ ប៉ូសាត្រ(Jean Paul Sartre)សេរីភាព គឺជាភាពធ្វើអ្វីៗដោយគ្មានលក្ខខណ្ឌ
ក្នុងន័យនេះ លោកឲ្យមនុស្សមានសេរីភាពស្មើគ្នា ដោយមិនគិតពីវណ្ណៈ ឬមុខងាររបស់អ្នកតូច ឬអ្នកធំ អ្នកមានបុណ្យសក្តិ អ្នកក្រ ឬអ្នកមានឡើយ
. រូបភាពនៃការមានសេរីភាព
    ) រូបភាពនៃការមានសេរីភាព
សេរីភាពនៃការបញ្ចេញមតិ      សេរីភាពនៃការជួបប្រជុំ  សេរីភាពនៃការបង្កើតសមាគម
    ) ប្រភេទសេរីភាព
សេរីភាពធម្មជាតិ        សេរីភាពពលរដ្ឋ          សេរីភាពនយោបាយ       សេរីភាពសេដ្ឋកិច្ច
.ផលនៃការមានសេរីភាព
          លោក យ៉ន ស្ទយអាមីល បានអះអាងថាសេរីភាព មានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យមាន សច្ចធម៌ និងទទួលបានជោគជ័យ
          គំនិតរបស់មនស្សម្នាក់ៗ ឬក្រុមមួយតែងតែមានការខ្វះចន្លោះឬការភ័ន្តច្រឡំ ដូច្នេះ សេរីភាព ក្នុង ការបញ្ចេញមតិ ជាការឆ្លើយតបទៅនឹងអ្វីដែលមិនត្រឹមត្រូវ ឬខ្វះចន្លោះ
          ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ សេរីភាពខាងសារព័ត៌មាន សេរីភាពក្នុងការបង្កើតសមាគម...ជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រឆាំងនឹងការរំលោភសិទ្ធិប្រជាជនពីសំណាក់អ្នកមានប្រាក់ និងមានអំណាច ជាការពិត ទីណាគ្មានសេរីភាពក្នុងការបញ្ចេញមតិទិតៀន ទីនោះត្រូវតែទទួលរងនូវកាគាបសង្កត់ កេងប្រវ័ញ្ច អយុត្តិធម៌ អំពើពុករលួយ បក្សពួកនិយម និងអំណាចផ្ដាច់ការ ផ្ទុយទៅវិញ សង្គមមានសេរីភាព សង្គមនោះមាន យុត្តិធម៌ សន្តិភាព និងស្ថេរភាពយូរអង្វែង
សំណួរ
1)   ដូចម្ដេចដែលហៅថា សេរីភាព ?
2)  ប្រៀបធៀបទស្សនៈរបស់ទស្សនវិទូមួយចំនួនទាក់ទងនឹងសេរីភាព ?
3)  ហេតុអ្វីបានជាមនុស្សត្រូវការសេរីភាព ?
4)  តើការប្រើ សេរីភាព ដោយខ្វះការទទួលខុសត្រូវ នឹងនាំឲ្យមានផលអាក្រក់អ្វីខ្លះដល់មនុស្ស និងសង្គម ?
5)  ចូរអ្នកឆ្លុះបញ្ចាំងពីការប្រើប្រាស់សេរីភាពរបស់អ្នកកន្លងមក តើមានភាពត្រឹមត្រូវ និងស្របច្បាប់ ឬទេ ?