Posts

សេរីភាព

ជំពូកទី ១ ​ ៖ តម្លៃមនុស្ស ( សច្ចធម៌ ព្រហ្មវិហារធម៌ ធម៌អហិង្សា ការអធ្យាស្រ័យ ការសន្តោសប្រណី សាមគ្គីភាព ... ) មេរៀនទី ៥ ​ ៖                                       សេរីភាព នៅពេលដែលតម្រូវការរបស់មនុស្សត្រូវបានគេគោរព នាំឲ្យគេមានសេរីភាព ​ ក្នុង ​ ការបញ្ចេញ សមត្ថភាពរបស់គេ ប្រកបដោយគំនិតច្នៃប្រឌិត និងធ្វើឲ្យសមត្ថភាពរបស់គេ កាន់តែ ​ រីកចម្រើន ។ ១ . និយមន័យសេរីភាព         ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់ៗគ្នា ។ តាមសេចក្តី ​ ប្រកាសអំពី សិទ្ធិមនុស្សនៅឆ្នាំ១៧៨៩ របស់ប្រទេសបារាំង បានឲ្យនិយមន័យសេរីភាពថា ជាអំណាច ឬសិទ្ធិក្នុង ការបំពេញសកម្មភាពអ្វីមួយ ដែលមិនធ្វើឲ្យខូចខាតដល់ប្រយោជន៍ ​ អ្នកដទៃ ។ បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាច ដែលអាចធ្វើអ្វីបានតាម ​ អំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់ ។ ឯលោក កាល់ម៉ាក់ បានពោលថា សេរីភាពគឺជា ​ ការទទួលស្គាល់...

គណបក្ស​នយោបាយ

ជំពូក ៣ មេរៀន​ទី ១១                       គណបក្ស​នយោបាយ             ក្នុង​សង្គម​ប្រជាធិបតេយ្យ​ គណបក្ស​នយោបាយ​ជា​ច្រើន​នឹង​ចូល​រួម​ប្រកួត​ប្រជែង​គ្នា​តាម​រយៈ​ការ​បោះឆ្នោត ដើម្បី​ដឹកនាំ​រដ្ឋាភិបាល ។​ ប្រទេស​ខ្លះ​មាន​គណបក្ស​តែ​មួយ​ប៉ុណ្ណោះ ប្រទេស​ខ្លះ​ទៀត​មាន​ប្រព័ន្ធ​គណបក្ស​ពីរ ចំណែក​ឯ​ប្រទេស​ខ្លះ​ទៀត​មាន​ប្រព័ន្ធ​គណបក្ស​នយោបាយ​ច្រើន​ ដូចជា​នៅ​កម្ពុជា ឥណ្ឌូណេស៊ី . ១- ប្រព័ន្ធ​គណបក្ស​នយោបាយ           បណ្ដា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក មាន​របប​នយោបាយ​មិន​ដូចគ្នា​ទេ ។ របបនយោបាយ​មាន ៖ ➢     ប្រព័ន្ធ​ឯក​បក្ស      ៖ មាន​គណបក្ស​នយោបាយ​តែ​មួយ​គត់​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល ដែល​ច្រើន​ជា​ប្រទេសកុម្មុយនិស្ត ឬ​ផ្ដាច់ការ​។ តំណែង​ទាំងអស់​ក្នុង​រដ្ឋាភិបាល​ បាន​ត្រូវ​បំពេញ​ដោយ​សមាជិក​គណបក្ស​កុម្មុយនិស្ត​តែ​មួយ​គត់ ហើយ​តួនាទី​និង​ភារកិច្ច​របស់​មន្ត្រី​រដ្ឋការ​ ...